ដេក​ផ្ទះ​មិន​ចង់ ចង់​ដេក​គុក​...​​កាត់.តបង្ហោះ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ សម្តេចម៉ែ និង​រាជរដ្ឋាភិបាល

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​កាល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ...

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​កាល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ មឿ​ន លី​ហ័​រ អាយុ​២០​ឆ្នាំ មុខរប​បលក់​ផ្លែ​ឈើ​ផ្សា​រ៉ុ​ង​ក្លឿ​រ​ប្រ​ទស​ថៃ ស្នាក់​នៅ​ភូមិ​ចាន់​គី​រី សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​ជាប់​សង្ស័យ​ពី​បទ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កដោយ​ប្រើ​អា​ខន​ឈ្មោះ ជល ស្សៃ​នា​នាង​កូនពៅ​ស៊ី​អារ​ម្មរណ៍ ។

នៅ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​ស្ត្រីជន​សង្ស័យ​ឈ្មោះ មឿ​ន លី​ហ័​រ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​រូបភាព​កាត់ត​ដែល​ជា​រូបភាព​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​សរសេរ​ខ្លឹ​ប​សារ​មួយ​ចំនួន​ដែល​ជេរ​ប្រមាថ និង​រិះគន់​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។ ធ្វើ​តាម​បញ្ជា និង​ណែនាំ​ពី​ឈ្មោះ អ៊ា គឹ​ម​ស្រេង ភេទ​ប្រុស អាយុ​ប្រហែលជា​៥៦​ឆ្នាំ ដែល​ជា​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូរ​ស្ត្រា​លី​ហើយ​គេ​ប្រាប់​ថា ជា​ចៅក្រម​អន្តរ​បណ្តាញ​នៅ​ប្រទេស​អូស្ត្រាលី​ដែល​ប្រើប្រាស់​គណនី​យ៍​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kimsrang Eer ដែល​បាន​ផ្ញើ​រូបភាព​កាត់ត​រួច​ហើយ​មាន​រូប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រះមហាក្សត្រ និង​សម្តេច ម៉ែ និង​សរសេរ​ខ្លឹមសារ​មួយ​ចំនួន​រិះគន់ និង​ជេរ​ប្រមាថ​ហើយ​យក​បង្ហោះ​ទៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ​ជលស្សៃ​នា​នាង​កូនពៅ​ស៊ី​អារ​ម្មរណ៍ ។

ស្ត្រី​ជាប់​សង្ស័យ​បាន​បញ្ជាក់​ថា មុន​ពេល​បញ្ចូល​រូបភាព​កាត់ត និង​ខ្លឹមសារ​ទៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ អ៊ា គឹ​ម​ស្រេង ប្រាប់​ថា មិន​ចាំបាច់​ខ្លាច​ព្រោះ​គេ​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​បើ​មាន​បញ្ហា​កើតឡើង​គឺ​ឱ្យ​ប្តឹង​គាត់​ទើប​ខ្លួន​សម្រេច​ចិត្តហ៊ាន​បញ្ចូល​រូបភាព​កាត់ត និង​ខ្លឹមសារ​មួយ​ចំនួន​ដែល​រិះគន់ និង​ជេរ​ប្រមាថ​រាជរដ្ឋាភិបាល​កម្ពុជា ព្រះមហាក្សត្រ និង​សម្តេចម៉ែ ។ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ មឿ​ន លី​ហ័​រ បាន​សារភាព​ថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ អ៊ា គឹ​ម​ស្រេង ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​នេះ​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ​តាម​រយៈ​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្រោយមក​ឈ្មោះ អ៊ា គឹ​ម​ស្រេង បាន​ផ្ញើ​រូបភាព​កាត់ត និង​ខ្លឹមសារ​មួយ​ចំនួន​ដែល​រិះគន់​ទាំងនោះ​ឱ្យ​ជួយ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដើម្បី​ចែកចាយ​បន្ត​ឱ្យ​គេឯង​បានឃើញ ហើយ​ក៏​មិន​ទាន់​បាន​ប្រយោជន៍​ណាមួយ​ពី​ឈ្មោះ អ៊ា គឹ​ម​ស្រេង នោះ​ដែរ ។ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ឈ្មោះ មឿ​ន លី​ហ័​រ ដែល​បង្ហោះ​រូបភាព​កាត់ត​ទាំងនោះ​ហើយ ក្រោយ​ពេល​សាកសួរ​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព ៖ កោះសន្តិភាព


COMMENTS

Name

#ជូត ខាល រោង មមី មមែ រកា ច កុរ,1,៥យ៉ាងដែលនារីមិនគួរលះបង់ដើម្បីស្នេហាឡើយ,1,៩យ៉ាង​អំពីតណ្ហា​ផ្លូវភេទ​មនុស្សស្រី​ដែល​ប្រុសៗ​យល់ខុស,1,iOS,1,iPhone,1,ការហើយរាប់ឆ្នាំប្រពន្ធទ្រាំលែងបានក៍ដាច់ចិត្តទំលាយការពិត,1,ខែតុលា,1,តារាហ្វេសបុក,1,បច្ចេកវិទ្យា,1,ប្រលោមលោកក្ដៅសាច់,2,ប្អូនថ្លៃរបស់ខ្ញុំ,1,ព័ត៌មានជាតិ,3,ព័ត៌មានអន្តរជាតិ,1,រស់ជាតិមេម៉ាយ,1,សុខភាព,2,ហោរាសាស្ត្រ,1,
ltr
item
ព័ត៌មានចែករំលែកថ្មីៗ: ដេក​ផ្ទះ​មិន​ចង់ ចង់​ដេក​គុក​...​​កាត់.តបង្ហោះ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ សម្តេចម៉ែ និង​រាជរដ្ឋាភិបាល
ដេក​ផ្ទះ​មិន​ចង់ ចង់​ដេក​គុក​...​​កាត់.តបង្ហោះ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ សម្តេចម៉ែ និង​រាជរដ្ឋាភិបាល
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzo7ebHBo7fIVKDsGJ-TOCgqgjJLNdEHu6lg94NXpK6-3louYV9aTViQZthS2TZPm7A5DvgD3V1b9BdI9YN7rWqDauBLxuJ5kcT9TnkZLiQg1r0doKMSv9zqTrTiYbf-AhLlUqPtD0Os8/s640/ce69b21c-4c63-4c4b-b6de-74babde53989.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzo7ebHBo7fIVKDsGJ-TOCgqgjJLNdEHu6lg94NXpK6-3louYV9aTViQZthS2TZPm7A5DvgD3V1b9BdI9YN7rWqDauBLxuJ5kcT9TnkZLiQg1r0doKMSv9zqTrTiYbf-AhLlUqPtD0Os8/s72-c/ce69b21c-4c63-4c4b-b6de-74babde53989.jpg
ព័ត៌មានចែករំលែកថ្មីៗ
http://share2fb4dollar.blogspot.com/2017/09/blog-post.html
http://share2fb4dollar.blogspot.com/
http://share2fb4dollar.blogspot.com/
http://share2fb4dollar.blogspot.com/2017/09/blog-post.html
true
5818930945417294530
UTF-8
Loaded All Posts រកអត្ថបមិនឃើញទេ មើលទាំងអស់ អានបន្ថែមទៀត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE ស្វែងរក អត្ថបទទាំងអស់ Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy